បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានថា ប្រទេសរុស្ស៊ី នឹងចាត់ទុកការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរបរទេស នៅក្នុងប្រទេសប៉ូឡូញ ជាគោលដៅយោធាចម្បង។
ថ្មីៗនេះរដ្ឋាភិបាល នៃទីក្រុងវ៉ារស្សាវ៉ា ត្រូវបានគេមើលឃើញថា កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីសក្តានុពល នៃការធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយ នៃកម្មវិធី របស់អង្គការណាតូ ដោយក្នុងនោះ ប្រធានាធិបតី ប៉ូឡូញលោក Andrzej Duda បានរំលឹកឡើងវិញ នូវឆន្ទៈរបស់ប៉ូឡូញក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធនៅក្នុងបទសម្ភាសន៍មួយក្នុងសប្តាហ៍នេះ ។
Ryabkov ត្រូវបានដកស្រង់សម្តីដោយ TASS កាលពីថ្ងៃព្រហស្បតិ៍ថា ៖ទីក្រុងម៉ូស្គូពិចារណា លើការពង្រីកណាមួយ ដោយចាត់ទុកថាការរៀបចំចែករំលែកនុយក្លេអ៊ែរ របស់ណាតូថាជា អស្ថិរភាពយ៉ាងខ្លាំង ហើយជាការពិតគំរាមកំហែង
មកលើប្រទេសរុស្ស៊ីដោយផ្ទាល់ផង ។
លោកក៏បាននិយាយដែរថា នេះអនុវត្ត ចំពោះបេសកកម្មរួមគ្នា ដែលសមាជិកមិនមែននុយក្លេអ៊ែរ នៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបណ្តុះបណ្តាលឱ្យប្រើប្រាស់ ផ្នែករឹងរបស់អាមេរិក ហើយថែមទាំងអាចអនុវត្តបានចំពោះទីតាំង
អចិន្ត្រៃយ៍នៃសព្វាវុធបែបនេះ ។
យោងតាមប្រភពជាសាធារណៈ សហរដ្ឋអាមេរិកបានរក្សា ទុកគ្រាប់បែកទំនាញ នុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន នៅក្នុងរដ្ឋចំនួនប្រាំដែលមិនមែនជា នុយក្លេអ៊ែររបស់អង្គការណាតូ ៖ បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួគី៕
ប្រែសម្រួល៖ស៊ុនលី