ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ នៃបណ្តាញទូរទស្សន៍ សកលចិន (CGTN) បានបង្ហាញថា សេក្តីព្រាង ច្បាប់ស្តីពីអាមេរិក ផ្តល់ជំនួយដល់អ៊ីស្រាអែល នឹងចាក់សាំងលើភ្លើង នៃភាពរង្គោះរង្គើនៃពិភពលោក

ពេលថ្មីៗកន្លងទៅនេះ លោកបៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយជាថវិកា ចំនួន៩៥ប៊ីលានដុល្លារអាមេរិក ដល់អ៊ីស្រាអែល ។ បណ្តាញទូរទស្សន៍សកលចិន (CGTN) បានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែត ទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ជិត៩០%(៨៩.៨៧%) បានយល់ឃើញថា ជំនួយរបស់អាមេរិក គឺផ្តើមចេញពីផល ប្រយោជន៍ជាអតិបរមារបស់អាមេរិកដោយមិនអើពើដល់ផលប្រយោជន៍ជាក់ស្តែងនិងការអភិវឌ្ឍយូរអង្វែងរបស់បណ្តាប្រទេសទទួលជំនួយនោះទេ។
អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៩.៣៤%បានសម្គាល់ថា អាមេរិក បានផ្តល់ជំនួយខាងយោធា ដល់សាមីភាគី នៃការប៉ះទង្គិចក្នុងតំបន់ជាច្រើន លើពិភពលោក ដែលបានធ្វើឱ្យស្ថានការណ៍ ក្នុងតំបន់កាន់តែតឹងតែង ។

សូមបញ្ជាក់ថាការស្ទង់ មតិលើកនេះបានបង្ហោះ តាមតណ្តាញទំនាក់ទំនងសង្គម ជាភាសាអង់គ្លេសភាសា អេស្ប៉ាញភាសាបារាំង ភាសាអារ៉ាប់និងភាសា
រុស្ស៊ីនៃបណ្តាញទូរទស្សន៍ សកលចិន (CGTN) ក្នុងរយៈពេល២៤ម៉ោង មានអ្នកលេងអ៊ីធឺណែតចំនួន៩៥៣៤នាក់ បានចូលរួមការបោះឆ្នោត និងបញ្ចេញមតិ ៕

To Top