ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន ប្រហែលជាចាកចេញ ពីក្រុងព្យុងយ៉ាង តាំងពីថ្ងៃទី២៨កុម្ភៈ ដើម្បីគេចពីមេរោគ

បរទេស៖ ការរំពឹងទុកកំពុងតែកើនឡើងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតនៅឆ្ងាយពីទីក្រុងព្យុងយ៉ាង ដោយមានការព្រួយបារម្ភអំពីវីរុសកូវីដ១៩ នៅក្នុងរដ្ឋធានីដ៏ចង្អៀតរបស់ប្រទេសនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានទៅសង្កេតសមយុទ្ធយោធា នៅទូទាំងប្រទេសអស់ រយៈពេលជាច្រើនសប្តាហ៍មក។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង គឺលោកគីម ទំនងជាបានចាកចេញ ពីទីក្រុងព្យុងយ៉ាង ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈមកម្លេះ នៅពេលដែលលោកធ្វើជាអធិបតី នៃកិច្ចប្រជុំរបស់គណបក្សពលករ ដែលជាបក្សកំពុងកាន់អំណាច។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោកគីមបានពិនិត្យមើលសមយុទ្ធរួមគ្នា នៅវ៉ុនសាន ក្នុងខេត្តកាងវ៉ុន ភាគខាងកើតរបស់ប្រទេសកាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top