ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារ កំទេចគោលដៅមូលដ្ឋាន ស្តុកយន្តហោះដ្រូន របស់អ៊ុយក្រែន

រូបភាព៖AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RT ក្រសួងការពារជាតិនៃប្រទេសរុស្សី បាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយប្រហារជាច្រើនលើក ដែលបានបំផ្លាញឃ្លាំង របស់អ៊ុយក្រែន ដែលផ្ទុកយន្តហោះគ្មានមនុស្សបើក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ក្រសួងបានកត់សម្គាល់ថាប្រតិបត្តិការនេះពាក់ព័ន្ធនឹង ការវាយប្រហាររួមបញ្ចូលគ្នា ដោយយន្តហោះ​ចម្បាំងយុទ្ធសាស្ត្រ រុស្ស៊ី មីស៊ីល និងកាំភ្លើងធំផងដែរ។ វាបានបន្ថែមថា ការវាយប្រហារនោះបានកំណត់គោលដៅ លើឃ្លាំង UAV នៅឯអាកាសយានដ្ឋាន Kamenka ចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុង Dnepr របស់អ៊ុយក្រែន ដែលគេស្គាល់ថា Dnepropetrovsk ក្នុងប្រទេសរុស្ស៊ី នៅភាគ
អាគ្នេយ៍នៃប្រទេស។

កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការផ្ទុះ នៅជាយក្រុង Dnepr ជាមួយនឹងមន្ត្រីក្នុងតំបន់ ក្រោយមកបាននិយាយថា ការ
វាយប្រហារបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ ដែលមិនស្គាល់អត្តសញ្ញាណ។

ទោះបិជាយ៉ាងណាក្តី ក្រសួងការពារជាតិរុស្សី ដដែល​មិន​បាន​បញ្ជាក់​លម្អិត ​ពី​ចំនួន​យន្តហោះ​ដ្រូន​ ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top