ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងបញ្ជាទិញយន្តហោះចាស់ៗ ពីប្រទេសជាអតីតសមាជិក សហភាពសូវៀត

រូបភាព៖ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាមេរិក តាមសេចក្តីរាយការណ៍ បានទិញយន្តហោះចម្បាំងសម័យសូវៀត ចូលនិវត្តន៍ភាគច្រើន ដែលត្រូវបានលក់ចេញ នៅក្នុងការដេញ
ថ្លៃនាពេលថ្មីៗនេះ ដោយកាហ្សាក់ស្ថាន ដែលអាចជាសម្រាប់ប្រើប្រាស់ ដោយកងកម្លាំងរបស់ទីក្រុងគៀវ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

កាសែត Kiev Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថាទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកឈ្នះការដេញថ្លៃ សម្រាប់យន្តហោះចំនួន៨១ គ្រឿងក្នុងចំណោម១១៧គ្រឿង ដោយបានទិញពួកគេ តាមរយៈ
អង្គភាពនៅឯនាយសមុទ្រ ក្នុងតម្លៃសរុប ១,៥ លានដុល្លារ។

ទោះបីជាយ៉ាងណាក្តី របាយ​ការណ៍​នេះ ​មិន​បាន​បង្ហាញ​ពី​ចំនួន​យន្តហោះ​ប៉ុន្មាន​គ្រឿង​ នៃ​ប្រភេទ​នីមួយ​ៗ ​ត្រូវ​បាន​ទទួល​នោះ​ទេ ប៉ុន្តែ​វា​បាន​និយាយ​ថា​ការ​ទិញ ​រួម​មាន​យន្តហោះ​ចម្បាំង MiG-29 យន្តហោះ​ទម្លាក់​ គ្រាប់បែក​ចម្បាំង MiG-27 និង​យន្តហោះ​ទម្លាក់​គ្រាប់បែក Su-24 ជាដើម។

កាហ្សាក់ស្ថានក៏បានផ្តល់ឧបករណ៍ ស្ទាក់ចាប់ MiG-31 នៅក្នុងការដេញថ្លៃផងដែរហើយបើ យោងតាមរបាយការណ៍បានឱ្យដឹងថា យន្តហោះទាំងអស់ត្រូវបានរាយបញ្ជីថា ស្ថិតក្នុងស្ថានភាពមិនអាចប្រើប្រាស់បាន
ហើយការចំណាយលើការធ្វើទំនើបកម្ម ពួកវាត្រូវបានចាត់ទុកថា មិនមានផលចំណេញ ខាងសេដ្ឋកិច្ចនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top