បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Jill Stein នៃគណបក្ស Green Party របស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន នៅឯការជួបជុំ គាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យ Washington
ក្នុងទីក្រុង St. Louis រដ្ឋ Missouri ហើយការចាប់ខ្លួន លោកស្រី Stein បានកើតឡើង ចំពេលមានការបង្ក្រាប ទូទាំងប្រទេសលើបាតុកម្ម ប្រឆាំងអ៊ីស្រាអែល ។
លោកស្រីStein អ្នកគ្រប់ គ្រងយុទ្ធនាការ របស់នាង និងជាអនុប្រធានយុទ្ធនាការ របស់នាង ស្ថិតក្នុងចំណោមមនុស្ស ១០០នាក់ ដែលត្រូវបានឃុំខ្លួននៅឯជំរុំតវ៉ាមួយនៅបរិវេណសាកលវិទ្យាល័យ Washington កាលពី ថ្ងៃសៅរ៍សប្តាហ៍កន្លងមក។
ខ្សែវីដេអូបង្ហាញថាស្ត្រីវ័យ ៧៣ ឆ្នាំត្រូវបានប៉ូលិសបីនាក់នាំចេញពីជំរំ ហើយដៃរបស់នាងទំនងជាបានចងពីក្រោយខ្នងរបស់នាងដោយខ្សែរ៉ូតផងដែរ។
គួរឲ្យដឹងដែរថាជំរុំនេះត្រូវបានបង្កើតឡើងដើម្បីទាមទារឱ្យសាកលវិទ្យាល័យ ដកខ្លួនចេញពីក្រុមហ៊ុន Boeing ដែលផលិតអាវុធដែលប្រើប្រាស់ ដោយយោធាអ៊ីស្រាអែល ដើម្បីវាយប្រហារតំបន់ហ្គាហ្សា នេះបើយោងតាមការអ្នកគ្រប់គ្រង យុទ្ធនាការរបស់លោកស្រី Stein គឺលោក Jason Call បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍៕
ប្រែសម្រួល៖ស៊ុនលី