ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការណ៍ណែនាំមួយចំនួនឲ្យបុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនឲ្យយកចិត្ត ទុកដាក់លើសិស្សានុសិស្ស ក្នុងពេលអាកាសធាតុកំពុងតែឡើង កម្តៅជាខ្លាំដោយថ្ងៃខ្លះឡើងខ្លាំងដល់ ជាង៤០អង្សាសេ។
ក្នុងចំណោមវិធានការទាំងអស់ ក៏មានវិធានការណ៍ ឲ្យត្រូវបាញ់ទឹកដាក់ទីធ្លា គ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សាតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្តៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យា បាលសិស្ស ដើម្បីរកលទ្ធភាព បំពាកកង្ហារ នៅតាមបន្ទប់រៀនជាដើម។
ក្នុងនោះ ក៏ត្រូវសហការ ជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់ នៅតាមគ្រឹះស្ថានសិក្សា ឲ្យបានសមស្របតាមតម្រូវការ ៕