ព័ត៌មានអន្តរជាតិ

រលកកម្តៅ បណ្តាលឲ្យពលរដ្ឋឥណ្ឌា នៅភាគខាងត្បូង ចាប់ផ្តើមមានអ្នកស្លាប់ ២នាក់ហើយ

Xinhua

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ចំនួន២នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដោយសង្ស័យថា មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារកម្តៅខ្លាំង ខណៈប្រទេសនេះបានទប់ទល់ នឹងសីតុណ្ហភាពកើនឡើង ដល់កម្រិតកំណត់ត្រា ។

កាសែតហិណ្ឌូ បានរាយការណ៍ឲ្យដឹងថា ស្ត្រីវ័យ៩០ឆ្នាំ និងបុរសវ័យ៥៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃអាទិត្យ ខណៈដែលសីតុណ្ហភាព បានកើនឡើងដល់៤១,៩អង្សាសេ ពោលគឺជិត៥,៥អង្សាសេ លើសពីសីតុណ្ហភាពធម្មតា ។

លោក Shekhar Kuriakose មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានលើកឡើងនៅក្នុងរដ្ឋធានីរដ្ឋ Thiruvananthapuram ថា “យើងមិនទាន់អាចបញ្ជាក់បាន ថាតើ ការស្លាប់ទាំងនេះដោយសាររលកកម្តៅ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top