ព័ត៌មានអន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់» កិច្ចសម្ភាសន៍ជាន់ខ្ពស់ ជាមួយលោក Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា

កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក នូវកិច្ចសម្ភាសន៍ ជាមួយលោក Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា ។

លោក Gunawardena បានថ្លែងថា ក្នុងរយ:ពេលជាង៦០ឆ្នាំ ដែលប្រទេសស្រីលង្កា និងចិន បានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរ គឺជាដៃគូដ៏ជិតស្និទ្ធលើគ្រប់វិស័យ ។ ប្រទេសចិនបានជួយស្រីលង្កា ជាប់រហូតមកក្នុងការឆ្លើយតប នឹងបញ្ហាប្រឈមផ្សេងៗ ។

ពិភពលោកកំពុង ប្រឈមមុខ នឹងបញ្ហាថ្មីៗ ហើយការធ្វើទំនើបកម្មត្រូវបានពន្លឿន យ៉ាងឆាប់រហ័ស ។ ប្រទេសស្រីលង្កាក៏សង្ឃឹមដែរថា នឹងសម្រេច បាននូវទំនើបកម្ម ខាងឧស្សាហកម្មផលិតកម្ម និងសេវាកម្មរបស់ខ្លួន ដើម្បីសម្រេចការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ ក្នុងកិច្ចជំនួបជាមួយលោកប្រធានរដ្ឋចិន Xi Jinping លោកXi Jinping បានថ្លែងថា នឹងលើកទឹកចិត្តក្រុមហ៊ុនចិន ទៅវិនិយោគទុន និងបង្កើតអាជីវកម្ម នៅក្នុងប្រទេសស្រីលង្កា ហើយសង្ឃឹមថា ប្រទេសស្រីលង្កាអាចកសាងបរិយាកាស ពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ និងតម្លាភាព ។ ស្រីលង្កាបាននិងកំពុងអនុវត្ត តាមពាក្យសន្យារបស់ខ្លួន ដោយបានដាក់ចេញ បទប្បញ្ញត្តិថ្មី ដែលបានបន្ធូរបន្ថយ គោលនយោបាយជាច្រើន ដើម្បីបង្កើនទំនុកចិត្ត របស់អ្នកវិនិយោគ ។ ស្រីលង្កាសង្ឃឹមថា នឹងអាចចាប់យកឱកាសនេះ ដើម្បីធ្វើទំនើបកម្មប្រទេសជាតិ របស់ខ្លួន។ កិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត រវាងស្រីលង្កា និងចិនប្រាកដជានឹងជំរុញ វិបុលភាពខាងសេដ្ឋកិច្ចមិនខាន ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top