ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន៖ រុស្សី កំពុងពង្រឹងទំនាក់ទំនង ជាមួយនឹង កូរ៉េខាងជើង

រូបភាព៖ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីការព្រមានអំពីការកើនឡើង កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ របស់កូរ៉េខាងជើង
ជាមួយរុស្ស៊ី ដោយនិយាយថា សម្ព័ន្ធភាពដែលកំពុងរីកចម្រើនខ្លាំង និងបានបង្កើនទំនុកចិត្ត របស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។

លោកAustin បានធ្វើអត្ថាធិប្បាយ របស់គាត់ នៅក្នុងសក្ខីកម្មទៅកាន់គណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធ របស់សភាអាមេរិក កាលពីថ្ងៃអង្គារដោយ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើង
បានកើនឡើងកាន់តែស៊ីជម្រៅ ចាប់តាំងពីលោក គីម បានធ្វើដំណើរទៅកាន់ ប្រទេសរុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី វ្ល៉ាឌីមី ពូទីន។

គួរឲ្យដឹងដែរថា ប្រមុខ​ការពារជាតិ​រុស្ស៊ី និង​កូរ៉េខាងជើង​ក៏បាន​ជួបគ្នា ​កាលពី​ខែកក្កដា​ ឆ្នាំមុន​ នៅ​ទីក្រុង​ព្យុងយ៉ាងដែរ។

លោក Austin បាន​ប្រាប់​សមាជិក​សភា​ថា៖ កូរ៉េ​ខាង​ជើង​ ម្តង​ទៀត វា​កាន់​តែ​មាន​ទំនុក​ចិត្ត​ ដោយ​សារ​តែ​មាន​ទំនាក់​ទំនង ​ជាមួយ​នឹង​លោកពូទីន កាន់តែខ្លាំងហើយកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់
និងសាធារណៈរដ្ឋប្រជាមានិតចិន (PRC)ក៏មានកំណើនខ្លាំង ដូចគ្នា គួរឲ្យកត់សំគាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top