សឹង្ហបុរី៖ ប្រទេសសឹង្ហបុរី បានឲ្យដឹងថាអ្នកណាម្នាក់ ដែលធ្វើដំណើរមកដល់រដ្ឋរបស់ខ្លួន ដែលមកពី ១២ ប្រទេសរួមទាំងប្រទេសជប៉ុន នឹងត្រូវ តម្រូវឲ្យ ញែកពួកគេចេញរយៈពេល ១៤ ថ្ងៃដែលជាផ្នែកមួយ នៃវិធានការណ៍ដើម្បីបង្កើន ការទប់ស្កាត់ការរីករាលដាល នៃវីរុសថ្មីនេះ។
ក្រសួងសុខាភិបាល បានឲ្យដឹងថានៅថ្ងៃច័ន្ទអ្នកណាម្នាក់ ដែលរួមទាំងពលរដ្ឋ ដែលមានប្រវត្តិធ្វើដំណើរ ទៅក្រុមប្រជាជាតិអាស៊ាន ជប៉ុន ស្វ៊ីស ឬអង់គ្លេស ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ នឹងត្រូវបានចេញសេចក្តីជូនដំណឹងរយៈពេល ១៤ ថ្ងៃដោយដាក់ឲ្យនៅដាច់ឆ្ងាយពីគេ ។
ក្រសួងក៏បានណែនាំដល់ប្រជាជនសិង្ហបុរី ឱ្យពន្យាពេលរាល់ការធ្វើដំណើរ ដែលមិនចាំបាច់ទៅបរទេសរយៈពេល ៣០ ថ្ងៃផងដែរ។
លើសពីនេះទៀតភ្ញៀវទេសចររយៈពេលខ្លីទាំងអស់ ដែលជាជនជាតិនៃប្រទេសអាស៊ានណាមួយនឹងត្រូវបញ្ជូនព័ត៌មានចាំបាច់ ស្តីពីសុខភាពរបស់ពួកគេ ទៅកាន់បេសកកម្មក្រៅប្រទេសសិង្ហបុរី នៅក្នុងប្រទេស ដែលពួកគេស្នាក់នៅ មុនកាលបរិច្ឆេទនៃការធ្វើដំណើរ៕
ដោយ ឈូក បូរ៉ា