ព័ត៌មានជាតិ

លោក សយ សុភាព ៖ ២៩ ធ្នូ ១៩៩៨ មានតំលៃខ្ពស់លើសពី ៣ឧសភា

ភ្នំពេញ ៖ ក្នុងទិវាសេរីភាពសារព័ត៌មានសកលលើកទី៣១ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មានតំលៃខ្ពស់បំផុត លើសពី៣ឧសភា ពោលមានទាំងសន្តិភាព និងសេរីភាព។

ការលើកឡើងរបស់លោក សយ សុភាពនេះ ក្នុងន័យប្រៀបធៀប ព្រោះថ្ងៃ៣ឧសភានេះ ជាទិវាសេរីភាពសារព័ត៌មានលើកទី៣១ ។ ដោយលោកអះអាងថា កម្ពុជាក៏ជាសមាជិកនៃអង្គកាសហប្រជាជាតិ ដូច្នេះត្រូវចូលរួមអបអរសារទរ ទិវាសេរីភាពសារព័ត៌មាន ដូចគ្នាក្រោយរស់នៅក្នុងឋានសួគ៌ នៃសន្តិភាព ដែលបិតាសន្តិភាព ២៩ ១២ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឲ្យគ្រប់ៗរូប។

លោក សយ សុភាព បញ្ជាក់ថា «២៩ ១២ ១៩៩៨ មានតំលៃខ្ពស់បំផុត លើសពី ៣ឧសភា ពោលមានទាំង សន្តិភាពនិងសេរីភាព» ។

លោកបន្តថា កម្ពុជាក៏បាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចំរើន ដូចគេឯង ទាំងក្នុងតំបន់និងសកល។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានកោតសរសើរ អ្នកសារព័ត៌មានខ្មែរ ដែលខិតខំកសាងចំណេះអាជីពកាន់តែវិវត្តន៍។

លោក សយ សុភាព គូសបញ្ជាក់ថា “សង្គមរបស់យើង វិស័យសារព័ត៌មាន ពិតជាបានរួមចំណែកមួយផ្នែកតូច ជាមួយរាជរដ្ឋាភិបាល កសាងប្រទេស ក្នុងបរិបទសន្តិភាព កំពុងផ្តល់អំណោយផលគ្រប់បែបយ៉ាងទាំអស់”៕

To Top