អត្ថបទ

តំណាងទឹកក្រូចអាយស៍ IZE ថា ស្ពតពាណិជ្ជកម្មថ្មី បង្ហាញគន្លឹះ ធ្វើឲ្យការជួបជុំគ្រួសារ ថ្ងៃចូលឆ្នាំថ្មីកាន់តែ សប្បាយរីករាយ

សម្រាប់រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ (IZE) បានផលិតវីដេអូពាណិជ្ជកម្ម ដ៏ថ្មីសន្លាងមួយដើម្បីអបអរសាទរពិធីបុណ្យ ដ៏គគ្រឹកគគ្រឹងនេះ ដែលនៅក្នុងវីដេអូនោះបានរំលេចអំពីទិដ្ឋភាពនៃការជួបជុំ សាច់ញាតិ មិត្តភ័ក្តិ ក្រុមគ្រួសារ និង សហគមន៍យ៉ាងសប្បាយរីករាយ ដោយមានការពិសាទឹកក្រូចអាយស៍ កូឡារាល់គ្រប់សកម្មភាពផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ផលិតទឹកក្រូចអាយស៍ បានឱ្យដឹងថា «វីដេអូពាណិជ្ជកម្មប្រមាណ៣០វិនាទីដែលមាន ការចូលរួមសម្តែងពីក្រុម SMALLWORLD SMALLBAND នេះ មានគោលបំណងលើកទឹកចិត្ត ដល់ការជួបជុំមនុស្សជាទីស្រលាញ់ លេងល្បែងកម្សាន្ត និងពិសាអាហារ រួមគ្នាយ៉ាងមានឱជារស ជាមួយទឹកក្រូចអាយស៍កូឡា ដែលប្រជាជនខ្មែរនិយម ពិសាផងដែរ»។

លោកស្រីបានបន្ថែមថា «រាល់ការជួបជុំទាំងអស់ ប្រាកដជាកាន់តែរំភើបប្រសិនបើអ្នកទាំងអស់គ្នាមានភេសជ្ជៈដែលឆ្ងាញ់នៅក្នុងដៃ តួយ៉ាង ដូចជា ដេអូពាណិជ្ជកម្មរបស់ទឹកក្រូចអាយស៍បានបង្ហាញ គឺពិតជាធ្វើឱ្យការជួបជុំរបស់អ្នកទាំងអស់ គ្នាសប្បាយ ជាមួយក្រុមចម្រៀងដ៏ល្បី ដែលបានជ្រើសរើសពិសាទឹកក្រូចអាយស៍ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង»។

លោកស្រីក៏សូមជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមរីករាយ និងទទួលសិរីសួស្ដីឆ្នាំថ្មី ឆ្នាំជូត រកទទួលទានមានបាន និងសូមក្រើនរម្លឹងដល់ប្រជាជនកម្ពុជា ទាំងអស់សូមមានការប្រុងប្រយ័ត្ន រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបានសុខភាពល្អជៀសឆ្ងាយ ពីជំងឺតម្កាត់នានាផងដែរ។

ទស្សនាស្ពតពាណិជ្ជកម្មទឹកក្រូចអាយស៍៖

រីករាយចូលឆ្នាំខ្មែរជាមួយ IZE

សប្បាយ មានអាយស៍ក្នុងដៃ ឆើត ឆើត! មិនថានៅក្នុងកាលទេសណា ទីកន្លែងណា យើងក៏អាចសប្បាយជាមួយ អាយស៏ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី បានដែរ!មានទឹកក្រូច អាយស៍ កាន់តែសប្បាយឆ្នាំថ្មី ?#IZE #WhatTheFun #IZEKhmerNewYear

បាន​បង្ហោះ​ដោយ IZE នៅ អាទិត្យ 15 មីនា 2020
To Top