ភ្នំពេញ៖ យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការអនុវត្ត វិស្សមកាល តូច មុន កាល កំណត់ សម្រាប់ គ្រឹះស្ថាន សិក្សា ចំណេះ ទូទៅ សាធារណៈ និង ឯកជន របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការទប់ស្កាត់ការពារជាបន្ទាន់នូវវីរុសកូវីដ១៩ ប៉ុន្តែក្នុងអំឡុងវិស្សមកាលតូចមាតាបិតា និងអាណាព្យាបាលគ្រប់រូបត្រូវជំរុញអោយកូនចៅ ធ្វើស្វ័យសិក្សានៅតាមផ្ទះ។
ដោយមើលឃើញពីតម្រូវការ ភាពចាំបាច់នៃការសិក្សា និង ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ តាមរយៈប្រព័ន្ធអនឡាញ ក្រុមហ៊ុនមិត្តហ្វូនបានសំរេចផ្តល់ជូនការ បញ្ចុះតម្លៃនូវកញ្ចប់សេវា Internet WiFi ជាពិសេស សំរាប់ប្អូនៗ សិស្ស-និស្សិត និង លោកគ្រូ អ្នកគ្រូ ទូទាំងខេត្តក្រុង ដោយលោកគ្រូអ្នកគ្រូ និង ប្អូនៗគ្រាន់តែភ្ជាប់មកជាមួយនូវ កាតសិស្ស/ប័ណ្ណសំគាល់ខ្លួននិស្សិត និងកាតលោកគ្រូអ្នកគ្រូ នៅពេលពួកគាត់ចុះឈ្មោះប្រើប្រាស់សេវា Internet WiFi នៅសាខាមិត្តហ្វូន ទូទាំងប្រទេស នោះលោកគ្រូអ្នកគ្រូ និង ប្អូនៗសិស្ស និស្សិត នឹងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយជាពិសេស ដែលមិនធ្លាប់មានពីមុនមក ។
លោក គង់ ឧសភា នាយករងទទួលបន្ទុកផ្នែកសេវាអ៊ិនធើណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា កម្មវិធីពិសេសនេះ ពួកយើងផ្តល់ជូនជាពិសេសសំរាប់ លោកគ្រូអ្នកគ្រូ និង ប្អូនៗសិស្សនិស្សិត ក្នុងរាជធានីភ្នំពេញ និង ទូទាំងបណ្តាខេត្ត ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ក្នុងអំឡុងពេលដែល វីរុសកូវីដ១៩ កំពុងរាតត្បាត ហើយសង្ឃឹមថាការផ្តល់ជូននេះគឺជាចំណែកមួយជួយដល់ការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា អោយកាន់តែរីកចំរើនទៅមុខ ។
បញ្ជាក់: កម្មវិធីពិសេសនេះ ចាប់ពីថ្ងៃទី ១៦ខែ មីនា រហូតដល់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តែប៉ុណ្ណោះ សំរាប់ពត៌មានបន្ថែមដើម្បីទទួលបានកម្មវិធីពិសេសនេះ 0976197197 ៕