ព័ត៌មានអន្តរជាតិ

មរតកលុយ ១០០លានបាត របស់អ្នកបម្រើជាស្រ្តីជនជាតិថៃ ត្រូវបានរក្សាទុកស្របច្បាប់ បន្ទាប់ពីថៅកែបារាំងបាញ់សម្លាប់ខ្លួន

Bangkok Post

បរទេស៖ អាជ្ញាធររបស់ថៃ នឹងស៊ើបអង្កេតថាតើស្ត្រីបម្រើជនជាតិថៃម្នាក់អាចទទួលបានទ្រព្យសម្បត្តិមរតកដែលមានតម្លៃប្រហែល ១០០ លានបាតពីថៅកែជនជាតិបារាំងរបស់គាត់ ដែលទើបតែត្រូវបានគេរកឃើញថាស្លាប់នៅឯគេហដ្ឋានរបស់នាងនៅលើកោះ សាមុយ ដែរឬទេ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្លាមៗនោះ មិនមានការសង្ស័យថាមានកំហុសអ្វីនោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងដំណើរការលើការបង្កើតសណ្ឋាគារបែបវីឡាដែលជាកម្មសិទ្ធិរបស់លោកស្រី Catherine Delacote នៅ Mae Nam នៅលើកោះ សាមុយ ក្នុងខេត្ត Surat Thani នេះបើយោងតាមលោក Dusit Kaysornkaew ប្រធានអង្គភាពស៊ើបអង្កេតភូមិភាគទី៤។

ស្ត្រីជនជាតិបារាំងអាយុ ៥៩ ឆ្នាំម្នាក់នេះត្រូវបានគេរាយការណ៍ថា បានធ្វើអត្តឃាតដោយបន្សល់ទុកទ្រព្យសម្បត្តិសរុបប្រហែល ១០០ លានបាតដល់អ្នកបម្រើស្រ្តីរបស់ខ្លួនឈ្មោះ Nutwalai Pupongta អាយុ ៤៩ ឆ្នាំ ដែលជាស្ត្រីមេផ្ទះរបស់នាងរយៈពេល ១៧ឆ្នាំ។

លោកវីរៈសេនីយ៍ Dusit បាននិយាយថា ការពិនិត្យដំបូងបានរកឃើញថា សណ្ឋាគារនេះត្រូវបានសាងសង់ដោយស្របច្បាប់ ប៉ុន្តែមន្ត្រីមិនទាន់បានស៊ើបអង្កេតការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនស្ត្រីជនជាតិបារាំងចុង ដែលជាម្ចាស់សណ្ឋាគារនោះទេ។

សូមជម្រាបថា ស្ត្រីជនជាតិបារាំងឈ្មោះ Catherine Delacote ដែលលែងលះប្តីជនជាតិបារាំងដូចគ្នា គឺត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរអាងហែលទឹកក្នុងបរិវេណផ្ទះវីឡាប្រណីតកាលពីថ្ងៃទី២៩ មេសា ដោយសពមានរន្ធគ្រាប់កាំភ្លើងកាត់ប្រាសាទ និងរកឃើញកាំភ្លើងខ្លីនៅកន្លែងកើតហេតុ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top