ព័ត៌មានអន្តរជាតិ

លោក Macron៖ បារាំងមិនមានបំណង ចង់ផ្លាស់ប្តូររបបដឹកនាំ នៅរុស្សីឡើយ

រូបភាព៖ Global Look Press

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីចិន លោក Xi Jinping ថា
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនបន្ត ការផ្លាស់ប្តូររបប នៅក្នុងប្រទេសរុស្ស៊ីនោះទេ។

រដ្ឋាភិបាលទីក្រុងប៉ារីស នៅតែបន្តផ្តល់ជំនួយដល់គៀវ ក្នុងជម្លោះដែលកំពុងបន្ត ជាមួយទីក្រុងមូស្គូ ដរាបណាវា ចាំបាច់ នេះបើយោងតាមការលើកឡើង ដោយមេដឹកនាំបារាំង បានបង្ហាញនូវការរក្សាជំហរបស់ខ្លួន។

ថ្លែងក្នុងអំឡុងពេលលោក Macron បានស្វាគមន៍លោក Xi នៅវិមាន Elysee ក្នុងអំឡុងដំណើរទស្សនកិច្ច របស់មេដឹកនាំចិន ទៅកាន់ទីក្រុងប៉ារីស ជាកន្លែងដែលលោកបានជួប ទាំងប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការ
EU លោក Ursula von der Leyenផងដែរ។

គួរឲ្យដឹងដែរថាលោក Xi និង Macron បានពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងជម្លោះអ៊ុយក្រែន ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top