ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស ព្រមទទួលយកកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា បណ្តោះអាសន្ន ដោយក្រុមប្រទេស សម្របសម្រួល

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហាម៉ាស់បានទទួលយកសំណើ បទឈប់បាញ់ ដែលដាក់ចេញដោយអ្នកសម្រុះសម្រួល អេហ្ស៊ីប និងកាតា។ នេះបើតាមអ្នកនាំពាក្យ របស់ក្រុមបានប្រាប់
Al Jazeera កាលពីថ្ងៃចន្ទ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​អ៊ីស្រាអែល ​បាន​បញ្ជា​ឱ្យ​ជម្លៀស​ក្រុង Rafah មុន​ការ​វាយ​ប្រហារ​ ដែល​គ្រោង​ទុក​ជា​យូរ​មក​ហើយ។

មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh បានសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdul Rahman Al Thani និងរដ្ឋមន្ត្រីស៊ើបការណ៍ អេហ្ស៊ីប Abbas Kamel ដោយប្រាប់ពួកគេថា ការយល់ព្រមរបស់ចលនាហាម៉ាស នៃសំណើរបស់ពួកគេទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់។

ព័ត៌មានលម្អិតនៃសំណើនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅឡើយទេ ដោយកន្លងមក ក្រុមហាម៉ាសបានទាមទារឱ្យបទ ឈប់បាញ់ណាមួយ មានលក្ខណៈអចិន្ត្រៃយ៍ និងរួមបញ្ចូលការដកកងទ័ព
អ៊ីស្រាអែលទាំងអស់ចេញពីតំបន់ ដែលឡោមព័ទ្ធប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធមិនចេញការធានាទាំងនេះ ដោយបានព្រមានកាលពីសប្តាហ៍មុនថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យក្រុមហាម៉ាសបន្តកាន់​អំណាចនៅហ្គាហ្សា ឡើយ ហើយនឹងវាយលុកក្រុង Rafah ដោយមាន ឬគ្មានកិច្ចព្រមព្រៀង ឈប់បាញ់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top