បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើ Telegram កាលពីថ្ងៃចន្ទថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅសមុទ្រ
អ៊ុយក្រែន ជាច្រើនត្រូវបានរារាំង នៅក្នុងសមុទ្រខ្មៅ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ក្រសួងការពារជាតិ បាននិយាយទៀតថា យន្តហោះគ្មានមនុស្សបើក ក្នុងសមុទ្រសរុបចំនួនប្រាំគ្រឿង ត្រូវបានបំផ្លាញប៉ុន្តែ វាមិនបានផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលអាចកើតមាន នៃការវាយប្រហារ ឬកន្លែងដែល
នាវាស្វ័យប្រវត្តិ ត្រូវបានវាយប្រហារនោះទេ។
គួរឲ្យដឹងដែរថា វីដេអូដែលផ្សព្វផ្សាយ ដោយក្រសួងបានបង្ហាញ ពីឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿង តាមប្រមាញ់យន្តហោះគ្មានមនុស្សបើក នៅក្នុងសមុទ្របើកចំហ។
យន្តហោះនេះអាច ត្រូវបានគេមើលឃើញថា បានបើកការបាញ់ប្រហារ ម្តងហើយម្តងទៀត នៅកប៉ាល់ ដោយកាំភ្លើងយន្តរបស់វា ខណៈដែលយន្តហោះគ្មានមនុស្សបើក ព្យាយាមរត់គេចតាមរយៈការធ្វើសមយុទ្ធយ៉ាងសកម្ម
ហើយ យានជំនិះផ្ទៃទឹកអ៊ុយក្រែន មើលទៅដូចជាកប៉ាល់ តូចមួយដែលហាក់ដូចជាកាំជ្រួច ដែលបំពាក់លើវាដែរ៕
ប្រែសម្រួល៖ស៊ុនលី