ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនមន្ត្រី អ៊ុយក្រែន ២នាក់ ប៉ុនប៉ង់ធ្វើឃាតលោក Zelensky

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតសេវាសន្តិសុខ អ៊ុយក្រែន (SBU) បានប្រកាសថា មន្ត្រីពីរនាក់ នៃរដ្ឋបាលសន្តិសុខរដ្ឋ ដែលត្រូវបានចោទប្រកាន់ថា ជាផ្នែកមួយនៃការឃុបឃិត ធ្វើឃាតមន្ត្រីរដ្ឋាភិបាលកំពូល និងយោធាត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារដែលជាអ្នកស្នងតំណែង របស់KGB ដែលសេសសល់ពីសម័យសូវៀត បានអះអាងនៅក្នុងការបង្ហោះនៅលើ Telegram ថា ជនសង្ស័យទាំងពីរនាក់កំពុងរៀបចំផែនការ សម្លាប់ប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ព្រមទាំងប្រធាន SBU លោក Vasily Malyuk និងប្រធានចារកម្មជាតិ Kirill Budanov ក្នុងចំណោម
អ្នកផ្សេងទៀត ។

សារព័ត៌មាន Strana បានកំណត់អត្តសញ្ញាណអ្នកជាប់ឃុំ ជាប្រធានរដ្ឋបាល សន្តិសុខរដ្ឋ លោក Andrey Guk និងសហការីរបស់គាត់ឈ្មោះ Derkach ហើយអ្នកទាំងពីរ ត្រូវបានគេ និយាយថាត្រូវបានចាប់ខ្លួន ក្នុងពេលជាបន្តបន្ទាប់គ្នា កាលពីថ្ងៃសៅរ៍។

SBU និយាយថា បុរសទាំងនោះគឺជាភ្នាក់ងារ នៃបណ្តាញមួយ ដែលខ្លួនបានចោទប្រកាន់ថា ត្រូវបានរៀបចំពីទីក្រុងមូស្គូ ហើយកំពុងធ្វើការឃ្លាំមើល Zelensky និងមន្ត្រីរដ្ឋាភិបាល ផ្សេងទៀត ដែលមានចេតនាសម្របសម្រួល ការវាយប្រហារដោយមីស៊ីល និងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក kamikaze មកលើពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top