ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា កូរ៉េ​ខាង​ជើង សាកល្បង​ម៉ាស៊ីន​រ៉ុក្កែត កាលពី​ចុង​ខែ​មេសា

Kyodo

វ៉ាស៊ីនតោន៖ អាមេរិក បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេជឿថា បានធ្វើការសាកល្បងម៉ាស៊ីនរ៉ុក្កែតរាវមួយ នៅចុងខែមេសា ដោយផ្អែកលើរូបភាពផ្កាយរណប និងប្រភពចំណេះដឹង។

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹងថា ការធ្វើតេស្តដែលមិនមានការប្រកាស ត្រូវបានធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមេសា នៅឯកន្លែងសាកល្បងម៉ាស៊ីនបញ្ឈរ Yunsong នៅក្នុងស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ។

ទីភ្នាក់ងារអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការសាកល្បងនេះគឺជា ការបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកូរ៉េខាងជើងកំពុងជំរុញការ អភិវឌ្ឍន៍របស់ខ្លួននូវមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយដ៏ទំនើបជាងមុន យានបាញ់បង្ហោះយានអវកាស និងផ្កាយរណប។

រូបភាពកាលពីថ្ងៃទី២៩ ខែមេសា ដែលបង្ហាញដោយ CSIS បានបង្ហាញដាននៃទីតាំងដាំបន្លែ ដែលឆេះនៅជិតកន្លែងសាកល្បង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top