ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ៖ សំណើដែលគាំទ្រដោយក្រុមហាម៉ា់ ស្តីពីបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ស្ថិតនៅឆ្ងាយពីការទាមទាររបស់អ៊ីស្រាអែល

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា សំណើស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានអនុម័តដោយក្រុមហាម៉ាស់ គឺ “ឆ្ងាយណាស់” ពីការទាមទាររបស់អ៊ីស្រាអែល។

ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះទទួល គណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងឈានដល់ បទឈប់បាញ់ដ៏ទូលំទូលាយ នៅតំបន់ហ្គាហ្សាស្ទ្រីប។

គណៈប្រតិភូអ៊ីស្រាអែល ដែលបានមកដល់ទីក្រុងគែរ កាលពីរសៀលថ្ងៃអង្គារ រួមមានសមាជិកនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad និងទីភ្នាក់ងារសន្តិសុខ Shin Bet។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានណែនាំគណៈប្រតិភូឱ្យ “បន្តប្រកាន់ខ្ជាប់នូវលក្ខខណ្ឌចាំបាច់ សម្រាប់ការដោះលែងចំណាប់ខ្មាំងរបស់យើង បន្តប្រកាន់ខ្ជាប់នូវតម្រូវការចាំបាច់ ដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា សំណើបទឈប់បាញ់ដែលសម្របសម្រួល ដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា និងបានអនុម័តដោយ ក្រុមហាម៉ាស់កាលពីថ្ងៃច័ន្ទ បានធ្លាក់ចុះនូវតម្រូវការ ចាំបាច់របស់អ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top