ព័ត៌មានជាតិ

សម្តេចតេជោ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១ ពិនិត្យនិងសម្រេច លើរបៀបវារៈសំខាន់ៗ មួយចំនួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា (លើកទី១) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ របៀបវារៈសំខាន់ៗមួយចំនួន។

សូមបញ្ជាក់ថា របៀបវារៈត្រូវពិនិត្យ រួមមាន ៖ ទី១.ការចាត់តាំងក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ ។ ទី២. ការចាត់តាំង ក្រុមសមាជិកាព្រឹទ្ធសភា ។ ទី៣.ការចាត់តាំងក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ របស់ព្រឹទ្ធសភា។ ទី៤.ការចាត់តាំងគណៈកម្មការ ក្រមសីលធម៌សភា របស់សមាជិកព្រឹទ្ធសភា និងទី៥ ផ្សេងៗ ៕

To Top