ព័ត៌មានអន្តរជាតិ

ពលរដ្ឋថៃ ២នាក់ ក្នុងចំណោម ១៣២នាក់ ដែលទៅចូលរួមព្រឹត្តិ ការណ៍សាសនា នៅម៉ាឡេស៊ី ឆ្លងជំងឺកូវីដ១៩

បរទេស៖ ជនជាតិថៃ ២នាក់ក្នុងចំណោមជនជាតិថៃទាំង ១៣២ នាក់ ដែលបានចូលរួមព្រឹត្តិការណ៍សាសនាមួយនៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការឆ្លងជំងឺចុងក្រោយ ត្រូវបានប្រកាសដោយ ផ្នែកសុខាភិបាលសាធារណៈ នៃក្រសួងសុខាភិបាលថៃ សម្រាប់ជំងឺឆ្លង ដែលបាននិយាយថា អ្នកជំងឺទាំងពីរនាក់ កំពុងស្ថិតក្រោមការ មើលថែពីគ្រូពេទ្យ ប៉ុន្តែបាននិយាយដោយខ្លីថា អ្នកជំងឺមកពីខេត្ត ណារ៉ាធីវ៉ាត់, យ៉ាឡាឬ ខេត្តប៉ាតានី។

គាត់បាននិយាយថា ជំងឺនេះមិនបានរាលដាល ដល់អ្នកដទៃទេ។

ផ្ទាំងពាណិជ្ជកម្ម

ការិយាល័យ Chularatchamontri បានទាមទារបញ្ជីឈ្មោះ អ្នកចូលរួមជនជាតិថៃទាំង ១៣២ នាក់ បន្ទាប់ពីមនុស្សជាច្រើនដែលបានចូលរួមព្រឹត្តិការណ៍ “Qudamak Ulama Malaysia” ដែលប្រារព្ធធ្វើនៅវិហារ Mos Petaling ក្នុងទីក្រុងកូឡាឡាំពួ ចន្លោះពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២ ខែមីនា បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ Covid-19 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top