ព័ត៌មានអន្តរជាតិ

លោក Donald Trump ចង់បញ្ជូនក្រុមឃាតក ចូលទៅក្នុងប្រទេស ម៉ិកស៊ិក

RT News

បរទេស៖ ទស្សនាវដ្ដី Rolling Stone បានផ្សាយកាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពថា បេក្ខជនប្រធានាធិបតីជួរមុខ របស់គណបក្សសាធារណរដ្ឋ លោក Donald Trump នឹងបញ្ជូនកងកម្លាំង ពិសេសរបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសម៉ិកស៊ិក ប្រសិនបើលោកត្រឡប់មកកាន់ តំណែងនៅសេតវិមានវិញ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអ្នកដែលត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីបញ្ហានេះជាមួយ Trump អតីតប្រធានាធិបតីអាមេរិក បានគាំទ្រជាឯកជននូវគំនិត​ នៃការដាក់ពង្រាយដោយសម្ងាត់ – ដោយមានឬគ្មានការ យល់ព្រមពីរដ្ឋាភិបាលម៉ិកស៊ិក – អង្គភាពពិសេសដែលនឹងត្រូវបំពេញបេសកកម្ម ដូចជាការធ្វើឃាតមេដឹកនាំ និងអ្នកអនុវត្តកំពូល នៃក្រុមជួញដូរគ្រឿងញៀន ដ៏មានឥទ្ធិពលរបស់ម៉ិកស៊ិក ។

ទស្សនាវដ្ដីនេះបានអះអាងថា នៅក្នុងការសន្ទនាជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ លោក Trump បានទទូចថា យោធាអាមេរិកមាន “ឃាតកដ៏ម៉ឺងម៉ាត់ជាងពួកគេ” ដោយលើកហេតុផលថា ការសម្លាប់មេក្រុមជួញដូរគ្រឿងញៀន នឹងជោគជ័យ ជាងការទប់ស្កាត់ប្រតិបត្តិការរបស់ពួកឈ្មួញគ្រឿងញៀនទាំងនោះ។

ប្រភពមួយបានរំលឹកអតីតប្រធានាធិបតីដែលនិយាយក្នុងអំឡុងពេលពិភាក្សាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែមាន “បញ្ជីសម្លាប់មេគ្រឿងញៀន” ដែលកងកម្លាំងពិសេសរបស់អាមេរិកនឹងត្រូវបានចាត់តាំងឱ្យសម្លាប់ ឬចាប់ខ្លួន នៅក្នុងរដ្ឋបាលរបស់លោក Trump ទីពីរដែលមានសក្តានុពល។

ទស្សនាវដ្តីបានសរសេរថា លោក Trump មិនបានបង្ហាញព័ត៌មានលម្អិតជាក់លាក់ជាសាធារណៈអំពីផែនការដែលបានអះអាងនោះទេ។ កាលពីពេលមុន លោកបានបណ្តែតគំនិតផ្សេងគ្នាចំពោះការទម្លាក់គ្រាប់បែក ឬឈ្លានពានម៉ិកស៊ិក ដើម្បីឆ្លើយតបទៅនឹងវិបត្តិ ថ្នាំ ហ្វាតានីល របស់អាមេរិក។

អាភៀនសំយោគដែលមានឥទ្ធិពលខ្លាំងជាងហេរ៉ូអ៊ីន, ថ្នាំ ហ្វាតានីល ទទួលខុសត្រូវចំពោះការស្លាប់ដោយសារគ្រឿងញៀនភាគច្រើននៅសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០២៣ អត្រាមរណភាពដោយប្រើថ្នាំហ្វាតានីល លើសកម្រិត ឡើងដល់ ១២០.០០០ នាក់ក្នុងរយៈពេល ១២ ខែជាលើកដំបូង ហើយវានៅតែជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមជនជាតិអាមេរិកដែលមានអាយុពី ១៨ ឆ្នាំ ទៅ ៤៥ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top