ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ សន្យាមិនមានទ័ព នៅក្នុងទឹកដីអ៊ុយក្រែនឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការនៃប្លុកដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូមិនមានគម្រោង ដាក់ពង្រាយកងទ័ពទៅកាន់ ប្រទេសអ៊ុយក្រែននោះទេ។

លោកបានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសនេះ ដែលជាកន្លែងដែលគាត់បានជួប ជាមួយនាយករដ្ឋមន្រ្តី Giorgia Meloni ។

យោងតាមលោក Stoltenberg ទីក្រុងគៀវក៏ មិនបានស្នើសុំអ្នកគាំទ្រលោកខាងលិច របស់ខ្លួនសម្រាប់ទាហាននោះដែរ។ លោកបន្តថា៖ ណាតូ​គ្មានចេតនា​ដាក់​ពង្រាយ ​កម្លាំង​ទៅ​អ៊ុយក្រែន​ទេ។ នៅពេលដែលខ្ញុំបានទៅបំពេញទស្សនកិច្ច នៅអ៊ុយក្រែនកាលពីសប្តាហ៍មុន អ៊ុយក្រែនមិនបានស្នើសុំកងទ័ពណាតូ ក្នុងប្រទេសអ៊ុយក្រែននោះទេ អ្វីដែលពួកគេស្នើសុំគឺការគាំទ្របន្ថែមប៉ុណ្ណោះ។

លោកStoltenberg បានធ្វើសេចក្តីថ្លែងការណ៍ ស្រដៀងគ្នាពីមុនមកដែរហើយ គំនិតនៃការមានយោធាណាតូ នៅលើដីនៅអ៊ុយក្រែនត្រូវបានផ្ទុះឡើង ដោយប្រធានាធិបតីបារាំង Emmanuel Macron ប៉ុណ្ណោះដែលធ្លាប់បាននិយាយកាលពីខែកុម្ភៈ៕

ប្រែសម្រួល៖ ស៊ុន លី

To Top