បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ីបានយល់ព្រមដកកងទ័ព និងឆ្មាំព្រំដែនរបស់ខ្លួនចេញពី តំបន់នានាក្នុងប្រទេសអាមេនី។
ប្រភពដដែលបានឲ្យដឹងទៀតថាលោកបានបន្ថែមថា ការសម្រេចចិត្តនេះនឹងមិនប៉ះពាល់ ដល់យោធភូមិភាគយោធារុស្ស៊ី នៅតាមព្រំដែនអតីតសាធារណរដ្ឋ សូវៀតជាមួយទួរគីនិងអ៊ីរ៉ង់នោះទេ។
ទំនាក់ទំនងរវាងប្រទេសអាមេនី និងប្រទេសជិតខាង Azerbaijan ត្រូវបានតានតឹងចាប់តាំងពីការដួលរលំ នៃសហភាពសូវៀត នៅពេលដែលប្រជាជនអាមេនីដ៏លើសលុប ដែលរស់នៅតំបន់ Nagorno-Karabakh របស់ប្រទេស Azerbaijan បានប្រកាសឯករាជ្យពីបាគូ។
គួរឲ្យដឹងដែរថា ជម្លោះបង្ហូរឈាមជាបន្តបន្ទាប់បានកើតឡើង រវាងប្រទេសទាំងពីរលើទឹកដីនេះហើយការ ប្រឈមមុខដាក់គ្នាខាង យោធាចុងក្រោយបានធ្វើឱ្យ Azerbaijan ដណ្តើមយកតំបន់ដែល នៅសេសសល់ឡើងវិញផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី