ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ណែនាំឱ្យសិក្សាស្ថាបនាផ្លូវ ជិត៩គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើរ របស់មេឃុំបឹងដោល លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំឱ្យ​ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង សិក្សាស្ថាបនាផ្លូវ ជិត៩គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ញើញពិនិត្យស្ថានភាពស្រះសហគមន៍ ដែលជាជំនួយឥតសំណង របស់ប្រទេសចិន សម្រាប់បម្រុងទឹកទុក ជូនប្រជាជនបរិភោគ និងប្រើប្រាស់ និងផ្លូវជនបទចំនួនរ២ខ្សែ នៅស្រុកព្រះស្ដេច នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុង​ឱកាសនេះ ដោយស្ថានភាព មានភាពលំបាក ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល លោកស្រីមេឃុំបឹងដោល បានស្នើសុំលោករដ្ឋមន្ដ្រី ស្ថាបនាផ្លូវ ១ខ្សែ ឆ្លងកាត់ឃុំបឹងដោល ប្រវែង ៨ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សិក្សាដើម្បីស្ថាបនាផ្លូវនេះក្នុងឆ្នាំ២០២៥ ខាងមុខ ៕

To Top