ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរ និងថវិកាដល់ឃុំសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាល ៤៩ ឃុំសង្កាត់

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និង ថវិការបស់ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលឃុំ សង្កាត់ និង ប៉ុស្តិ័នគរបាលរដ្ឋបាលដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ។

លោកខូយ រីដា អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំសង្កាត់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ សង្កាត់ដែលបានសហការណ៍ និង បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពធានាការថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ និង ផ្តល់សេវាសាធារណះនៅមូលដ្ឋាន ជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងឆ្នាំ ២០២៣ កន្លងមកនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានដាក់ ចេញនូវផែនការសកម្មភាពបន្តរួមមាន:
១-ផ្តល់សេវាសាធារណះប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌ និង ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
២-នៅក្នុងមូលដ្ឋានគ្មានបទល្មើសផ្សេងៗ ពង្រឹងយន្តការតាមដានត្រួតពិនិត្យ នូវបទល្មើសនានា និង បង្រ្កាបរាល់បទល្មើសទាំងនោះអោយបាន ទាន់ពេលវេលានៅតាមមូលដ្ឋានរបស់ខ្លួន។
៣-ត្រូវបង្កើនការអប់រំផ្សព្វផ្សយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាអោយបានផុលផុស និង ទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។

៤-គ្មានអំពើរអនាចារ គ្មានការជួញដូរ គ្មានអំពើរហឹង្សា និង គ្មានក្មេងទំនើង។
៥-បន្តការដោះស្រាយវិវាទនានា នៅមូលដ្ឋានក្រៅប្រព័ន្អតុលាការ ប្រកបដោយគុណភាព ប្រសិទ្ឋភាព និង តម្លាភាព។
៦-គ្រប់ភូមិ ឃុំ សង្កាត់ត្រូវមានអនាម័យ មានសោភ័ំណ្ឌភាព បរិស្ថានស្អាត។ល។និង ។ល។
៧-ឆ្លើយតបអោយបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយនានា ដែលកើតមាននៅមូលដ្ឋាន។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសើរ និង ថវិកាជូនដល់រដ្ខបាលឃុំសង្កាត់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំសង្កាត់ទូទាំងខេត្តទៅតាម ចំណាត់ថ្នាក់របស់ក្រសួងមហាផ្ទៃ៕

To Top