កំពង់ស្ពឺ៖ទុស្សេចន្តរអគ្គិសនីបណ្តាលឲ្យឆាបឆេះ ឃ្លាំងស្តុបសម្ភារមួយកន្លែងស្ថិតក្នុងភូមិត្រពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាភ្លើងឆេះឃ្លាំងស្តុកសម្ភារចាស់ៗ(សំបកអាគុយ)របស់សហគ្រាសធុនតូចកែច្នៃអាគុយ ហ្សុង តេង (អុិនធើណេសិនណល) ត្រេឌីង ZHONGTENG (INTERNATIONAL) TRADING CO, LTD ។ ដែលមានទំហំ ៣០ ម៉ែត្រ គុណ ៧០ ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ ឈិន យ៉ាង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន អាស័យដ្ឋានបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។ បណ្តាលឱ្យឆេះខូចខាតដូចខាងក្រោម÷ឃ្លាំងទំហំ ៣០ ម៉ែត្រ គុណ៧០ ម៉ែត្រ ខូចខាតទាំងស្រុង សម្ភារចាស់ៗនៅក្នុងឃ្លាំងខូចខាតទាំងស្រុង។
សមត្ថកិច្ចបានបន្តទៀតថាមូលហេតុ: បណ្តាលមកពីទូស្សេចរន្តអគ្គិសនី ហើយករណីនេះមិនមានឆេះរាលដាលឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងកិច្ចប្រតិបត្តិការ: ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥ គ្រឿង កម្លាំងចំនួន ៦៥ នាក់
ទឹកចំនួន ៣២ រថយន្ត ក្នុងនោះរួមមាន÷
១/រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១ គ្រឿង កម្លាំង ០៦ នាក់ ទឹកចំនួន ១០ រថយន្ត
២/រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ០១ គ្រឿង កម្លាំង ៤៦ នាក់ ទឹកចំនួន ១០ រថយន្ត
៣/រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ០១ គ្រឿង កម្លាំង ០៦ នាក់ ទឹកចំនួន ១០ រថយន្ត
៤/រថយន្តពន្លត់អគ្គីភ័យរបស់បន្ទាយទាហាន K86 ចំនួន ០២ គ្រឿង កម្លាំង ០៧ នាក់ ទឹកចំនួន ០២ រថយន្ត ។
រហូតមកដល់ព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤នេះនៅមិនទាន់រលត់នៅឡើយទេ នៅបន្តពន្លត់៕
ដោយ:សុខសុភ័ណ្ឌ