ព័ត៌មានអន្តរជាតិ

លោក ត្រាំ ដាក់ផែនការរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅអាមេរិក

បរទេស៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចេញផ្សាយគោលការណ៍ ណែនាំរយៈពេល១៥ថ្ងៃ នៃសកម្មភាពសម្របសម្រួល ដោយជនជាតិអាមេរិក ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគឆ្លងកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយ ផ្អែកតាមការលើកឡើង របស់លោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទ ក្នុងនោះលោកបានប្រកាស ឱ្យចេញនូវគោលការណ៍ ណែនាំសកម្មភាពរយៈពេល ១៥ ថ្ងៃសម្រាប់ជនជាតិអាមេរិក ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុស ដែលត្រូវបានបញ្ជាក់ រួចហើយថា បានឆ្លងដល់ជនជាតិ អាមេរិកជិត ៤.០០០ នាក់ នោះ ថា «យើងម្នាក់ៗមាន តួនាទីសំខាន់ណាស់»។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយ មេដឹកនាំនៃប្រទេស G7 ក៏ដូចជាអភិបាលរដ្ឋ នានារបស់អាមេរិក។

វិធានការមួយចំនួន នៅក្នុងបញ្ជីរួមមាន ការស្នាក់នៅផ្ទះ ប្រសិនបើអ្នកណាម្នាក់ឈឺ ឬស្ថិតក្នុងក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ ឬអ្នកមានសុខភាពទ្រុធទ្រោម។ ជៀសវាងការប្រជុំសង្គម ដែលមានមនុស្សច្រើន ជាង១០នាក់ រួមមានសាលារៀន បារ ភោជនីយដ្ឋានតុលាការ អាហារនិងកន្លែងទិញឥវ៉ាន់ និងអនុវត្តអនាម័យល្អ ដូចជាលាងដៃនិង ចៀសវាងប៉ះពាល់មុខ៕

ប្រែសម្រួលៈ ណៃ តុលា

To Top