បរទេស៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសាទរចំពោះទំនាក់ទំនងជាមួយទីក្រុងមូស្គូថាជា “គំរូនៃទំនាក់ទំនងរវាងមហាអំណាច” ខណៈដែលលោកបានជួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍។ មេដឹកនាំរុស្ស៊ីក៏បាននិយាយ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា ចិនរុស្ស៊ីមិនមែនជាការ គំរាមកំហែងដល់ប្រទេសដទៃឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីន បានមកដល់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ ដែលជាលើកទីមួយចាប់តាំង ពីលោកបានស្បថចូលកាន់តំណែង ជាប្រធានាធិបតី អាណត្តិទីប្រាំ កាលពីដើមខែនេះ ។ គណៈប្រតិភូរុស្ស៊ីក៏រួមបញ្ចូលរដ្ឋមន្ត្រី មួយចំនួនផងដែរ ដោយមានការចរចា រំពឹង លើគម្រោងរួមជាច្រើន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក ស៊ី ជិនពីង បាននិយាយថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីសម័យទំនើប ដែលមានរយៈពេលជិត ៧៥ ឆ្នាំត្រូវបាន “ស្ថិតក្នុងស្ថានភាពលំបាក ហើយ បានឈរជាការធ្វើតេស្ត នៃស្ថានភាពអន្តរជាតិដ៏ទន់ខ្សោយ” ។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាគំរូនៃទំនាក់ទំនង រវាងមហាអំណាចធំៗ និងរដ្ឋជិតខាង ដែលត្រូវបានកំណត់ ដោយការគោរពគ្នា ទៅវិញទៅមក ទំនុកចិត្ត មិត្តភាព និងផលប្រយោជន៍ ទៅវិញទៅមក ។ ប្រធានាធិបតីចិន បានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនេះគឺ ជាផលប្រយោជន៍ល្អបំផុត របស់ពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា