ព័ត៌មានអន្តរជាតិ

លោកត្រាំ និយាយថា គាត់ជាមេដឹកនាំ បានត្រៀមខ្លួនល្អបំផុត ចំពោះបញ្ហាកូរ៉ូណា

បរទេស៖ ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃអង្គារ ទី១៧ ខែមិនានេះលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានប្រកាសដាក់ពិន្ទុឲ្យខ្លួនឯង ១០ ក្នុងលំដាប់ពិន្ទុល្អបំផុត ១០ ក្នុងការបំពេញការងារឆ្លើយតបទៅនឹង បញ្ហារាតត្បាតនៃកូរ៉ូណា។

ការប្រកាសនេះធ្វើឡើង នៅបន្ទាប់ពីអាមេរិក ទើបតែបានប្រកាសដាក់កំហិតចំពោះសកម្មភាព ប្រចាំថ្ងៃរបស់ពលរដ្ឋខ្លួន ដើម្បីបង្កាការឆ្លងមេរោគបន្ថែមទៀត។ វាគឺជាការឆ្លើយតបទៅនឹង សំណួរពីសំណាក់ក្រុមអ្នកកាសែត នៅក្នុងអគារសេតវិមាន អំពីស្ថានភាពជំងឺកូរ៉ូណានៅក្នុង ប្រទេសអាមេរិកបច្ចុប្បន្ន។

នៅក្នុងបម្រាមចុងក្រោយ ដោយរដ្ឋាភិបាលពលរដ្ឋអាមេរិក នឹងត្រូវបានហាមប្រាមមិនឲ្យមានការ ជួបជុំលើសពី ១០នាក់ឡើយសាលារៀនទាំងឡាយ ត្រូវបិទនិងជៀសវាងការ ធ្វើដំណើរដែលមិនចាំបាច់ហើយជាពិសេស ទៅទីតាំងសាធារណៈ ដូចជាបារនិងភោជនីយដ្ឋានផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top