ព័ត៌មានជាតិ

អាល្លឺម៉ង់ផ្ដល់ថវិកា ៣,៥ លានអឺរ៉ូបន្ថែមទៀត សម្រាប់ការបោសសំអាត មីន នៅកម្ពុជា

ភ្នំពេញ ៖ អាល្លឺម៉ង់ផ្ដល់ថវិកាចំនួន ៣,៥ លានអឺរ៉ូបន្ថែមទៀត សម្រាប់ការបោសសំអាត មីននៅកម្ពុជាក្នុងឆ្នាំ ២០២០ និង ២០២១ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានឲ្យដឹងថា អង្គការបោសសំអាតមីន HALO Trust នឹង អនុវត្តកម្មវិធីនេះ។

សូមរំលឹកថានៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូត Christian Berger បានប្រកាសពីការចូល រួម ចំណែកនេះ នៅក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយ ជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ ទៅកាន់ចំការមីនមួយនៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ។

លោក ឯកអគ្គរដ្ឋទូត Bergerបានថ្លែងថា “ មីនគឺជាកេរដំណែល ដ៏គួរអោយឈឺចាប់ នៃអតីតកាលមួយ និងនៅតែជាឧបសគ្គដល់ការអភិវឌ្ឍ។ យើង រួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិចាំ បាច់ ត្រូ វបង្កើនការខិតខំរបស់យើង ដើម្បីសម្រេចគោលដៅកម្ពុជា គ្មានមីននៅឆ្នាំ២០២៥”។
ប្រទេសអាល្លឺម៉ង់ប្តេជ្ញាបន្តគាំទ្រ សកម្មភាពបោសសំអាតមីន នៅក្នុងប្រទេស ដើម្បីឆ្ពោះទៅដល់គោលដៅនេះ៕

To Top