ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃ១៨ ឧសភា នេះ បន្ទាប់ពីទទួលព័ត៌មានអំពីមរណភាពរបស់លោក ហោ ម៉ៅ ហៅពូម៉ៅរួចមក ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ហោ សុភាព និងក្រុមគ្រួសារ ។
លោកពូម៉ៅ ជារៀងរាល់ថ្ងៃយាមប្រចាំការចាំសម្រួលចរាចរណ៍នៅចំណុចស្តុបចាក់អង្រែក្រោម ហើយក៏ត្រូវបានគេដឹងថា ជាប៉ូលីសម្នាក់តែងតែយកឧស្សាហ៍លើពលរដ្ឋក្នុងពេលធ្វើដំណើរផងដែរ៕