បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin បាននិយាយថា រុស្ស៊ីគ្មានចេតនាក្នុងការដណ្តើមយកទីក្រុង Kharkov របស់អ៊ុយក្រែន ដែលនៅជិតព្រំដែនរុស្ស៊ីនោះទេ។
ប្រភពដដែលបានសរសេរទៀតថាកងកម្លាំងរបស់ទីក្រុងម៉ូស្គូបាននិងកំពុងទទួលបានផលគួរឱ្យកត់សម្គាល់នៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសចិន លោក Putin បានអត្ថាធិប្បាយអំពីប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងតំបន់ Kharkov ដោយអះអាងថា ទីក្រុងម៉ូស្គូកំពុងទទួលបានភាពជោគជ័យនៅលើសមរភូមិដោយធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងតាមផែនការ។
កងកម្លាំងរុស្ស៊ីបានបន្តការវាយលុកក្នុងតំបន់ Kharkov កាលពីសប្តាហ៍មុន ដោយបានរុញច្រានកងទ័ពអ៊ុយក្រែនត្រឡប់មកវិញ និងចាប់យកការតាំងទីលំនៅនៅតាមព្រំដែនជាច្រើន។ ក្នុងន័យនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានលុបចោលរាល់ការធ្វើដំណើរបរទេសនាពេលខាងមុខ ហើយបានធ្វើដំណើរទៅកាន់ Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែននោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី