ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ សម្ភារសុវត្ថិភាព (ស្បែកជើង) ចំនួន ៣មុខ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ សម្ភារសុវត្ថិភាព (ស្បែកជើង) ចំនួន ៣មុខ(កញ្ចប់លេខ១៤) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ
២០២៤) ។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី – ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website:
www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៤ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៤ ៕

To Top