កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យមន្ទីរឧស្សាហកម្មចុះត្រួតពិនិត្យ និងដោះស្រាយករណីទឹកស្អាតនៅក្រុងច្បារមន ប្រែក្លាយទៅជាទឹកល្អក់កខ្វក់បណ្ដាលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភប៉ះពាល់សុខភាព។
នេះបេីយោងតាមការបញ្ជាក់របស់ លោក វ៉ី សំណាង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅថ្ងៃទី២២ ខែឧសភា។
បទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺ ធ្វេីឡេីងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមន ទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើល ក្រុមហ៊ុនទឹកស្អាតនៅក្រុងច្បារមនផង ដោយសារតែពួកគាត់ បើកប្រើប្រាស់ទឹក មានសភាពល្អក់ ដូចទឹកក្របីដេកត្រាំ ខណៈសហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាតនេះត្រូវបានគេស្គាល់ថាជារបស់លោកឧកញ៉ាអ៊ុនយុទ្ធី។
ពាក់ព័ន្ឋបញ្ហានេះ មន្ត្រីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ បានចុះទៅពិនិត្យមើលពីមូលហេតុដែលបណ្តាលឲ្យទឹកល្អក់និងបានយកទឹកល្អក់នេះយកទៅពិសោធន៏នៅឡាបូនៅរាជធានីភ្នំពេញដើម្បីរកមូលហេតុ៕ដោយ៖សុខសុភ័ណ្ឌ