ព័ត៌មានអន្តរជាតិ

ចិន ធ្វើ​សមយុទ្ធ​យោធា​ ជុំវិញ​តៃវ៉ាន់ ដោយចាត់ទុកថា ជា​ការដាក់ទណ្ឌកម្ម

Xinhua

ប៉េកាំង ៖ យោធាចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ផ្តើមសមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់ជា “ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា” សម្រាប់អ្នក ដែលស្វែងរកឯករាជ្យភាព របស់កោះនេះ និង “ការព្រមានដ៏តឹងរ៉ឹង” ប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។

សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ ​ពី​ការ​សម្ពោធ​កាលពី​ថ្ងៃ​ចន្ទ ​របស់​ប្រធានាធិបតី​តៃវ៉ាន់​លោក ឡៃ ឈីង​តេ ដែល​ក្រុង​ប៉េកាំង​ថ្កោលទោស​ថា​ជា​អ្នក​ផ្តាច់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន

សមយុទ្ធរយៈពេលពីរថ្ងៃរហូតដល់ថ្ងៃសុក្រកំពុងត្រូវបានធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ នៅភាគខាងជើង ភាគខាងត្បូង និងខាងកើតនៃកោះតៃវ៉ាន់ ក៏ដូចជាជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin នេះបើយោងតាមបញ្ជាការរោងមហោស្រព ភាគខាងកើតរបស់យោធាគ្របដណ្តប់ច្រកសមុទ្រ របស់ចិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធយោធារបស់ចិនថាជា “ការបង្កហេតុ និងសកម្មភាពមិនសមហេតុផល ដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់” ។ ក្រសួងបានបន្ថែមថា កងកម្លាំងដែនសមុទ្រ អាកាស និងដីរបស់កោះត្រូវបានបញ្ជូនយ៉ាងសមស្រប និងមានទំនុកចិត្តក្នុង ការធានាសន្តិសុខរបស់កោះនេះ។

ទីក្រុងប៉េកាំង បានបង្កើនការ រិះគន់លើលោក ឡៃ ដែលបានហៅតៃវ៉ាន់ថាជា “ប្រទេសអធិបតេយ្យ និងឯករាជ្យ” នៅក្នុងសុន្ទរកថាបើកសម្ពោធ តំណែងរបស់លោក ហើយបានទទូចថាខ្លួន និងចិនដីគោក ប្តេជ្ញារក្សាស្ថានភាពដដែល។

ទីក្រុងប៉េកាំង ក៏បានចាប់សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងកូរ៉េខាងត្បូងផងដែរ សម្រាប់ការអបអរសាទរចំពោះលោក ឡៃ ក្នុងការចូលកាន់ តំណែងរបស់គាត់។ ចិន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ផ្សេង​ទៀត ដែល​ចូល​រួម​ក្នុង​ការ​ដោះដូរ​ផ្លូវ​ការ​ជាមួយ​កោះតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top