ព័ត៌មានអន្តរជាតិ

រុស្សី សម្រេចលប់ចោលកិច្ច ព្រមព្រៀងនុយក្លេអ៊ែរជាមួយ នឹងជប៉ុន

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូបានបញ្ចប់ជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរំសាយអាវុធជាមួយទីក្រុងតូក្យូ នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រ។

គួរឲ្យដឹងដែរថាដំណើរការនៃការលុបចោលសន្ធិសញ្ញានេះត្រូវបានផ្តួចផ្តើមកាលពីប្រាំមួយខែមុនមកម្ល៉េះ ដោយសារតែអ្វីដែលរុស្ស៊ីហៅថាគោលនយោបាយ មិនរាក់ទាក់ របស់រដ្ឋាភិបាលជប៉ុន។

ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ១៩៩៣ជប៉ុនគឺដើម្បីជួយរុស្ស៊ីរុះរើផ្នែកធំនៃឃ្លាំងអាវុធបរមាណូសូវៀត និងជួយដោះស្រាយបញ្ហាបរិស្ថានដែលជាកត្តាដែលអាជះឥទ្ធិពលដល់ប្រទេសរុស្សី។

នាយករដ្ឋមន្ត្រីរុស្សីលក Mikhail Mishustin បានប្រកាសពីផែនការដកខ្លួនចេញពីសន្ធិសញ្ញាកាលពីខែវិច្ឆិកាឆ្នាំមុន ដោយចាប់ផ្តើមដំណើរការផ្តាច់ទំនាក់ទំនងរយៈពេលប្រាំមួយខែ។

យោងតាមទីក្រុងមូស្គូ វាមិនអាចទៅរួចទេក្នុងការបន្តអន្តរកម្មជាមួយរដ្ឋដែលមិនរួសរាយរាក់ទាក់លើបញ្ហាដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ី នៅក្នុងបរិបទនៃគោលនយោបាយប្រឆាំងរុស្ស៊ីដោយបើកចំហរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishidaនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top