ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធា របួសជាច្រើននាក់ អំឡុងពេលប្រតិបត្តិការ មនុស្សធម៍ នៅហ្គាហ្សា

RT News

​បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកកម្ម ដែលទើបចាប់ផ្តើមថ្មីរបស់យោធា អាមេរិកក្នុងការផ្តល់ ជំនួយមនុស្សធម៌ទៅ កាន់តំបន់ហ្គាហ្សាតាមរយៈផែ ដែលទើបសាងសង់ថ្មី នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ បានបណ្តាលឱ្យ ទាហានយ៉ាងហោចណាស់ បីនាក់រងរបួស ក្នុងនោះមានទាហានម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

ការរងរបួសរបស់យោធា ទាំងបីនាក់បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកត់ សម្គាល់ឧបទ្ទវហេតុបែបនេះ ជាលើកដំបូងចាប់តាំងពីទាហានអាមេរិក បានចាប់ផ្តើមប្រើប្រាស់ផែថ្មី សម្រាប់ការផ្តល់ជំនួយកាលពីដើមខែនេះ។

អនុឧត្តមនាវី Brad Cooper អនុប្រធានទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រាប់អ្នកយកព័ត៌មានថា យោធាពីរនាក់បានរងរបួសស្រាល ហើយអាចត្រឡប់ មកបំពេញកាតព្វកិច្ចវិញ ខណៈអ្នកទីបីត្រូវជម្លៀសទៅកាន់ មន្ទីរពេទ្យអ៊ីស្រាអែល ដើម្បីព្យាបាល។

ទោះបីជាយ៉ាងណាក្តីលោកCooper មិនបានផ្តល់ ព័ត៌មានលម្អិតអំពីរបៀប ដែលឧប្បត្តិហេតុកើតឡើង នោះទេហើយទាហាន ​ដែល​រង​របួស​ធ្ងន់​បំផុត​បាន​រង​របួស​ពេល​កំពុង​ធ្វើ​ការ​លើ​កប៉ាល់​ នៅ​ឆ្នេរ​សមុទ្រដែលជាកន្លែងយោធា​ អាមេរិកកំពុង​សាងសង់​ផែ ​បណ្ដោះអាសន្ន​ នេះ ដើម្បី​សម្រួល​ដល់​ការ​ចែកចាយ ​ស្បៀងអាហារ និង​ជំនួយ​មនុស្សធម៌​ផ្សេងទៀត​ទៅកាន់​តំបន់ Gaza Strip ៕

ប្រែសម្រួល៖ស៊ុនលី

To Top