ព័ត៌មានអន្តរជាតិ

វិភាគអន្តរជាតិ ៖ ចិនប្តេជ្ញានឹងដាក់ទណ្ឌកម្ម យ៉ាងខ្លាំងក្លា ចំពោះទង្វើផ្តាច់ខ្លួន របស់កងកម្លាំងឯករាជ្យតៃវ៉ាន់

(បរទេស) យោងតាមការ ចុះផ្សាយមួយរបស់បណ្ដាញ ផ្សាយព័ត៌មាន BBC បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងលោក Lai Ching-te មេដឹកនាំថ្មីរបស់តៃវ៉ាន់ ដែលបានស្បថ ចូលកាន់ តំណែង ជាផ្លូវការកាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថា មួយចំនួនទាក់ទងនឹង “ឯករាជ្យភាពតៃវ៉ាន់”នោះ កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្តើមសមយុទ្ធយោធា មានរយៈពេល២ថ្ងៃ ដោយឡោមព័ទ្ធតៃវ៉ាន់ ជាមួយយន្ដហោះចម្បាំង និងនាវាចម្បាំង ។

សមយុទ្ធនេះមានឈ្មោះថា Joint Sword-2024A ដោយអ្នកនាំពាក្យយោធាចិន លោក Li Xi បានបញ្ជាក់ថាសមយុទ្ធមានរយៈពេល២ថ្ងៃរបស់ចិន មានគោលដៅធ្វើតេស្ដលើសមត្ថភាពដណ្ដើមកាន់កាប់ ការវាយប្រហាររួមគ្នា របស់អង្គភាពកម្លាំងចិនទាំងជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងមីស៊ីល ព្រមទាំងគ្រប់គ្រងទឹកដីសំខាន់ៗ។

លោកបញ្ជាក់ថា សមយុទ្ធនេះ គឺជាដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ និង ជាការព្រមានយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។

សុន្ទរកថារបស់លោក Lai Ching-te ត្រូវបានគេមើលឃើញថាគឺជា “ការសំដែងផ្នែកនយោបាយដើម្បីទទួលបានការចាប់អារម្មណ៍” ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសចិន “People’s Daily” បានចុះផ្សាយអត្ថបទមួយដែលនិយាយថាសម្តីក្នុងសុន្ទរកថារបស់លោក Lai Ching-teគឺជាការនិយាយមិន សមហេតុផល ដោយធ្វើការលក់ដូរ “ទ្រឹស្តីប្រទេសទាំងពីរ”(Two-state“ Theory) និងការតស៊ូមតិថា “ភាគីទាំងពីរគឺមិន ចំណុះអោយគ្នា” គឺពោរពេញទៅដោយចេតនាអាក្រក់ដើម្បី”ពឹងផ្អែកលើបរទេសក្នុងការស្វែងរកឯករាជ្យ” និង “ប្រើកម្លាំងទ័ពដើម្បីស្វែងរកឯករាជ្យ ” ដែលសារជាថ្មីម្តងទៀត បង្ហាញពីជំហរដ៏រឹងរូសនៃ “ឯករាជ្យតៃវ៉ាន់”។

អត្ថបទនេះរិះគន់លោក Lai Ching-te ចំពោះការប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើមផ្សេងៗដើម្បីស្វែងរកឯករាជ្យភាព ដែលវាជាការបោកបញ្ឆោតទាំងស្រុង ដោយប្រើពាក្យ ដើម្បីលើកតម្កើងខ្លួនគាត់ ហើយបានព្យាយាម អស់ពីសមត្ថភាពក្នុង ការបំភាន់បំភ្លៃការពិត លាបពណ៌ និងវាយប្រហារ ដើម្បីបង្ហាញទៅកាន់ ចៅហ្វាយនាយបរទេស ដោយបានចាប់ជំរិតប្រជាជនតៃវ៉ាន់ ចូលទៅក្នុងសមរភូម”ឯករាជ្យតៃវ៉ាន់”របស់គាត់។ ប្រសិនបើនៅតែទទូចដើរ លើផ្លូវអាក្រក់នៃការញុះញង់ជាបន្តទៀត នោះនឹងមានវាសនា ដើរបុកនឹងជញ្ជាំងជាមិនខាន។

អត្ថបទនៅចុងបញ្ចប់បានសង្កត់ធ្ងន់ថា មិនថាស្ថានភាពនៅលើកោះនេះប្រែប្រួលយ៉ាងណា មិនថាអ្នកណាកាន់អំណាចនោះទេ វាមិនអាច​.។

To Top