ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ជំទាស់ផែនការ ផ្តល់មីស៊ីលការពារ អាកាសរបស់ណាតូ ទៅឲ្យអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរដ្ឋាភិបាល អាល្លឺម៉ង់ លោក Steffen Hebestreit បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៊ែរឡាំងចាត់ទុកសំណើ របស់លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky សម្រាប់ខែលជាមីស៊ីល របស់អង្គការណាតូ លើអ៊ុយក្រែន គឺជាមួយជំហានឆ្ងាយពេកហើយ។

ថ្លែងទៅកាន់កាសែត New York Times កាលពីសប្តាហ៍មុន មេដឹកនាំអ៊ុយក្រែន បានប្រកែកថា ណាតូគួរតែបាញ់ ទម្លាក់មីស៊ីលរុស្ស៊ីចេញពីទឹកដីរបស់ពួកគេ ដូចដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើជាមួយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ សំដៅលើអ៊ីស្រាអែល។

ការអត្ថាធិប្បាយរបស់លោកកើតឡើងពីរថ្ងៃបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដូចគ្នាបានច្រានចោលការយល់ឃើញនេះ ដោយប្រាប់ទៅកាន់ភ្នាក់ងារអាល្លឺម៉ង់ Welt am Sonntag ថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមិនក្លាយជាផ្នែកមួយនៃជម្លោះនោះទេ ។

លោក Stoltenberg បានទទូចថានឹងមិនមានគម្រោង បញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែន ឬពង្រីកខែលការពារដែនអាកាស របស់ណាតូទៅកាន់អ៊ុយក្រែនទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top