កំពត ៖ លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនសុខាអូថែល បានប្រាប់ក្រុម អ្នកសារព័ត៌មាន ក្នុងឱកាសដំណើរទស្សនកិច្ច ស្វែងយល់ ពីគម្រោងអភិវឌ្ឍ នៅតំបន់ឧទ្យានជាតិបូកគោថា” កំណាត់ផ្លូវថ្មី ប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីឧទ្យានជាតិបូកគោ ទៅផ្លូវជាតិលេខ៤ ដោយគ្រោងចំណាយថវិកា សាងសង់ប្រហែល ៣ លានដុល្លារ ក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ” ។
លោក ស្វាយ វុឌ្ឍី បានបញ្ចាក់ថា ” ការសាងសង់ចាយទុនអស់ច្រើននេះ ដោយសារជាផ្លូវស្ថាបនាថ្មីទាំងស្រុង ហើយការសាងសង់ត្រូវកាត់ព្រៃ ឈូសឡើងចុះភ្នំ បន្ថែមការធ្វើស្ពាន និងលូបន្ថែមទៀត”។
លោកបន្តថា ផ្លូវបានឈូសឆាយ សម្រេចបាន ១០០% និងបានកំពុងចាប់ផ្តើមចាក់បេតុង សម្រេចបានចម្ងាយជាង ២ គីឡូម៉ែត្រ ហើយកំពុងបន្តទៅមុខជា ជំហានៗបន្តទៀត។
លោកថា គម្រោងផ្លូវនេះទទួលបន្ទុករ៉ាប់រ៉ងស្ថាបនា ទាំងស្រុងដោយក្រុមហ៊ុន ដោយមិនការចូលរួមពីខាងណានោះទេ ហើយដោយសារបច្ចុប្បន្ន ស្ថានភាព សេដ្ឋកិច្ចកំពុងជួបវិបត្តិ បានជះឥទ្ធិពល ដល់ការវិនិយោគ។ តែបើសេដ្ឋកិច្ចល្អប្រសើរឡើង វិញនឹងជំរុញឲ្យបានលឿន។
លោកបានបញ្ជាក់បន្ថែម នៅពេលបញ្ចប់ ការសាងសង់ ផ្លូវមួយខ្សែថ្មីនេះនឹងអនុញ្ញាតិ ឲ្យពលរដ្ឋអាចធ្វើដំណើរ ដោយឥតគិតថ្លៃ ៕