ព័ត៌មានអន្តរជាតិ

EU ស្នើឲ្យដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញករណីដាក់ថ្នាំបំពុលសម្លាប់ អ្នករិះគន់វិមានក្រឹមឡាំង Navalny

Xinhua

ព្រុចស៊ែល៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃនេះថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប ហៅកាត់ថា (EU) នៅថ្ងៃចន្ទនេះ បានប្រកាសពីក្របខណ្ឌថ្មីមួយ សម្រាប់វិធានការរឹតត្បិត ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការចោទប្រកាន់ថា បានបំពុលអ្នករិះគន់វិមានក្រឹមឡាំង លោក Alexei Navalny ។

ក្រុមប្រឹក្សាខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា របបទណ្ឌកម្មពាក់ព័ន្ធនឹងការរឹតបន្តឹង ពាណិជ្ជកម្មលើឧបករណ៍ បច្ចេកវិទ្យា និងកម្មវិធីដែលមានគោលបំណងជាចម្បង សម្រាប់ការប្រើប្រាស់នៅក្នុងសន្តិសុខព័ត៌មាន និងការត្រួតពិនិត្យ ឬការស្ទាក់ចាប់ទូរគមនាគមន៍ផងដែរ ។

ក្រុមប្រឹក្សាដដែលនេះក៏បាន ដាក់ទណ្ឌកម្មទៅលើអង្គភាពមួយ និងបុគ្គលចំនួន១៩នាក់ ដែលត្រូវបានចោទប្រកាន់ថា បានដើរតួនាទីសំខាន់នៅក្នុងពន្ធនាគារ និងការស្លាប់ចុងក្រោយរបស់លោក Navalny ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top