បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អេស្បាញបានប្តេជ្ញាផ្តល់ជំនួយយោធា ដល់អ៊ុយក្រែនក្នុងចំនួន ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Pedro Sanchez និងលោក Vladimir Zelensky ក្នុងទីក្រុង Madrid កាលពីថ្ងៃចន្ទ។
អេស្បាញនឹងបញ្ជូនជំនួយយោធា សរុបចំនួន1ពាន់លានអឺរ៉ូឬត្រូវជា១,០៨ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ហើយនឹងផ្តល់មូលនិធិបន្ថែម សម្រាប់តម្រូវការផ្សេងទៀត ដូចជាជំនួយមនុស្សធម៌ ការកសាងប្រទេសឡើងវិញ និង ការស្វែងរកយុត្តិធម៌ និងយូរអង្វែង ។ សន្តិភាពផ្អែកលើច្បាប់ អន្តរជាតិនេះ បើយោងតាមអត្ថបទ នៃកិច្ចព្រមព្រៀ ងបានសរសេរ។
ខណៈដែលមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ សារព័ត៌មាន El Pais បានរាយការណ៍ថាកិច្ចព្រមព្រៀងនេះ រួមមានកញ្ចប់មីស៊ីល Patriot ថ្មី រថក្រោះ Leopard 2 A4 ចំនួន១៩គ្រឿង ព្រមទាំងគ្រាប់រំសេវ និងទំនិញផ្សេងទៀត ដែលផលិតនៅ ក្នុងប្រទេសអេស្ប៉ាញផង ។
បន្ថែមពីលើនេះ យោងតាមលោក Zelensky អេស្បាញក៏បានយល់ព្រម ផ្តល់វិភាគទានបន្ថែម ចំនួន៥ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនក្នុងរយៈពេល៣ឆ្នាំខាងមុខផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី