ព័ត៌មានអន្តរជាតិ

ក្រុមអ្នកគាំទ្រ ប៉ាឡេស្ទីន ដុតបំផ្លាញស្ថានទូត អ៊ីស្រាអ៊ែល នៅមិចស៊ិកូ

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បាតុករគាំទ្រប៉ាឡេស្ទីន បានដុតជញ្ជាំងស្ថានទូត អ៊ីស្រាអែល ក្នុងទីក្រុងម៉ិកស៊ិក បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយប៉ូលីសកុប្បកម្ម ដែលដាក់ពង្រាយ ដើម្បីរក្សាពួកគេឱ្យនៅឆ្ងាយ ពីទីតាំងនេះក្តី។

មនុស្សប្រហែល ២០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅ បរិវេណក្នុងសង្កាត់ Lomas de Chapultepec កាលពីថ្ងៃអង្គារ សម្រាប់បាតុកម្ម សកម្មភាពបន្ទាន់ សម្រាប់ទីក្រុង Rafahហើយការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងតិច៤៥ នាក់នៅក្នុងទីក្រុង Gazan គិតត្រឹមថ្ងៃអាទិត្យប៉ុណ្ណោះ។

" "

ក្រុមបាតុករមួយចំនួន ដែលពាក់កន្សែងបិទមុខ បានគប់ដុំថ្ម និងដបស្រា ទៅកាន់ប៉ូលិស កុបកម្មម៉ិកស៊ិក ហើយបានសម្រុកចូលរបាំង ដែលបានដំឡើង ដើម្បីរារាំងការចូលទៅកាន់ បេសកកម្មការទូតរបស់ពួកគេ ។

" "

វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ ​តាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ថា ​ប៉ូលិស​កំពុង​ តស៊ូ​ដើម្បី​ពន្លត់​ជញ្ជាំង ​ដែល​ឆេះ​នៃ​បរិវេណ​នោះ ខណៈដែលក្រុម​បាតុករ​ព្យាយាម​ដុតបំផ្លាញ​ស្ថានទូតទាំងស្រុង ហើយ​ការ​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង ​សន្តិសុខនៅតែបន្តនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top