ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា​ នៅព្រឹកស្អែក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូច ខាងក្រោម៖
១) ការពិនិត្យ និងសម្រេចអំពីការបង្កើត ក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។

២) ការពិនិត្យ និងសម្រេចអំពីការចាត់តាំង ក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអង្គការអន្តរសភា។

៣) ការពិនិត្យ និងសម្រេចអំពីការចាត់តាំង ក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក កម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួម ជាមួយរដ្ឋសភា ក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។
៤) បញ្ហាផ្សេងៗ៕

To Top