ព័ត៌មានជាតិ

ក្រសួងការងារ ជូនដំណឹង ស្ដីពីការធ្វើតេស្តជំនាញ និងភាសាជប៉ុន សម្រាប់ពលករជំនាញ ផ្នែកការងារ នៅភោជនីយដ្ឋាន ដើម្បីទៅធ្វើការ នៅប្រទេសជប៉ុន

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការធ្វើតេស្តជំនាញ និងភាសាជប៉ុន សម្រាប់ពលករជំនាញ ផ្នែកការងារនៅភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ផ្នែកការងារនៅ ភោជនីយដ្ឋាន ចំនួន៣លើក នៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) ដែលតម្លៃចុះឈ្មោះចំនួន ៣៣ដុល្លារ ។ ក្នុងនោះ លើកទី១ នឹងធ្វើនៅថ្ងៃទី៣,៥,៦ និងទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលើកទី២ នឹងធ្វើនៅនៅថ្ងៃទី១៧-១៩ ខែកក្កដា ឆ្នាំ២០២៤ ហើយលើកទី៣ នឹងធ្វើនៅថ្ងៃទី២៣,២៤ និង២៨ ខែកក្កដា ឆ្នាំ២០២៤ ៕

To Top