ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ដឹកនាំដោយផ្ទាល់ ក្នុងសមយុទ្ធបាញ់ គ្រាប់រ៉ុក្កែតដ៏ធំមួយ

Kyodo

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជា និងដឹកនាំការធ្វើសមយុទ្ធ បង្ហាញពីការបាញ់គ្រាប់រ៉ុក្កែត ដ៏ធំអស្ចារ្យ សំដៅទៅកាន់ប្រទេសកូរ៉េខាងត្បូង។

របាយការណ៍ស្តីពីសមយុទ្ធនេះបានធ្វើឡើង បន្ទាប់ពីមានការបាញ់បង្ហោះដោយកូរ៉េខាងជើង នូវកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីជាង ១០គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការ បាញ់បង្ហោះផ្កាយរណបយោធា មិនជោគជ័យដោយទីក្រុងព្យុងយ៉ាង។

ប្រភពពី KCNA មិន​បាន​លើក​ឡើង​ថា​ពេល​ណា “ការ​បាញ់​បង្ហាញ​ថាមពល” ដោយ​ក្រុម​រង​គ្រាប់​រ៉ុក្កែត​ធំៗ​បាន​កើត​ឡើង​នោះ​ទេ។ ក្រុង​ព្យុងយ៉ាង​អះអាង​ថា គ្រាប់​រ៉ុក្កែត​ធំ​ទំនើប​របស់​ខ្លួន​មាន​សមត្ថភាព​ផ្ទុក​ក្បាល ​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ។

យោងតាមរបាយការណ៍របស់ KCNA ពួកគេបានវាយប្រហារលើគោលដៅកោះមួយ ដែលមានចម្ងាយ ៣៦៥ គីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានបានបន្ថែមថា សមយុទ្ធនេះមានគោលបំណងបង្ហាញថា ប្រទេសកូរ៉េខាងជើង នឹងមិន “ស្ទាក់ស្ទើរក្នុងការអនុវត្តការវាយប្រហារទុកជាមុន ដោយអំពាវនាវឱ្យមានសិទ្ធិការពារខ្លួន” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top