ព័ត៌មានអន្តរជាតិ

លោក Netanyahu ត្រូវបានបអញ្ជើញ ចូលរួមជាកិត្តិយស ក្នុងកិច្ចប្រជុំសភាអាមេរិក

Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានសភាអាមេរិកបានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភា ក្នុងការបង្ហាញការគាំទ្រចំពោះទីក្រុងយេរូសាឡឹម និងទោះបីជាមានការបែកបាក់ផ្នែកនយោបាយជុំវិញប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក៏ដោយ។

លិខិត​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ប្រធាន​សភា​លោក Mike Johnson កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​ការ​អញ្ជើញ​ត្រូវ​បាន​បន្ត​ដើម្បី​គូស​បញ្ជាក់​ពី​សាមគ្គីភាព​របស់​អាមេរិក​ជាមួយ​នឹង​អ៊ីស្រាអែលប៉ុន្តែទោះបីជាយ៉ាងណាក្តីកាលបរិច្ឆេទ​សម្រាប់​សុន្ទរកថា​មិន​ត្រូវ​បាន​បញ្ជាក់​ទេ។

ការអញ្ជើញដែលត្រូវបានចុះហត្ថលេខាផងដែរដោយមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាដែលមានដូចជាលោក Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យ រួមជាមួយមេដឹកនាំគណបក្សសាធារណរដ្ឋរបស់ព្រឹទ្ធសភាលោក Mitch McConnell និងមេដឹកនាំគណបក្សប្រជាធិបតេយ្យ Hakeem Jeffriesផងដែរ។

គួរឲ្យចាប់អារម្មណ៍គេសង្កេតឃើញថាដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Netanyahu បានលាតត្រដាងការបែកបាក់គ្នាក្នុងចំណោមសមាជិកសភាអាមេរិក ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាធិបតេយ្យ នៅពេលដែលគំនិតនេះត្រូវបានដាក់ចេញនៅក្នុងខែឧសភា៕ ប្រែសម្រួល៖ស៊ុនលី

To Top